Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 16 ខែវិច្ឆិការ ឆ្នាំ2024

ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានក្នុងការយកចិត្តទុកដាក់ខ្ពស់ និងទាន់ពេលវេលាដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ជាពិសេសត្រូវធ្វើអនាម័យជាប្រចាំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភនូវអង្ករចំនួន ១,៥០០គីឡូក្រាម ជូនដល់សង្កាត់ចំនួនបី ក្នុងខណ្ឌកំបូលរួមមាន សង្កាត់ភ្លើងឆេះរទេះ សង្កាត់ប្រទះឡាង និងសង្កាត់បឹងធំ ព្រមទាំងថវិកាមួយចំនួនផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី