នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម សួន បវរ អនុរដ្ឋលេខាធិការក្រសួង ការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយរបស់លោក អុិន ជំនោរ និងលោកស្រី ប្រធានអង្គការកម្ពុជានៃក្ដីសង្ឃឹម និងជាអគ្គនាយកសាលាសេហ្វហេវិន ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ ចំនួន១០០គ្រួសារ ជាមួយនេះក៏មានឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមយុវជន សសយកខេត្ត ឯកឧត្ដម លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត លោក គាត ហ៊ុល អភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង កងកំលាំងសម្ថកិច្ចក្នុងក្រុង លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក្រុមយុវជន សសយក ខេត្ត ក្រុង ។អំណោយក្នុង១គ្រួសារៗមាន : – អង្ករ ២០ គីឡូក្រាម -ទឹកត្រី ៦ដប -ទឹកសុីអុីវ ៦ដប -មុង ១ -កន្ទេល ១ -កំសៀវដាំទឹក ១ -ធុងទឹកចំណុះ ៦០លីត១។