នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ របស់លោក អុិន ជំនោរ និងលោកស្រី ប្រធានអង្គការកម្ពុជានៃក្ដីសង្ឃឹម និងជាអគ្គនាយកសាលាសេហ្វហេវិនជូនប្រជាពលរដ្ឋដែលរងផល ប៉ះពាល់ដោយទឹកជំនន់នៅឃុំ ស្រះរាំង ស្រុក មង្គលបូរីខេត្ត បន្ទាយមាជ័យ ចំនួន ១០០គ្រួសារ ជាមួយនេះក៏មាន ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្តនិងជាអនុប្រធាន ក្រុមយុវជន សសយកខេត្ត លោក ពិន សេងហាប់ និង លោកស្រីហេង សុភ័ក្រ្ត អភិបាលរងស្រុក លោក ឡៅ សំពរ អនុប្រធានមន្ទីរព័ត៌មានខេត្ត សមាជិកក្រុមប្រឹក្សាស្រុក កងកំលាំងសម្ថកិច្ចក្នុងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ក្រុមយុវជន សសយក ខេត្ត ស្រុក។ អំណោយក្នុង១គ្រួសារៗមាន : – អង្ករ ២០ គីឡូក្រាម -ទឹកត្រី ៦ដប -ទឹកសុីអុីវ ៦ដប -មុង ១ -កន្ទេល ១ -កំសៀវដាំទឹក ១ -ធុងទឹកចំណុះ ៦០លីត ១ ។