Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ និង​សួរ​សុខ​​ទុក្ខ​​ក្រុម​​ប្រឹក្សា​​សង្កាត់​បឹងធំ ខណ្ឌ​កំបូល រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 30 ខែតុសា ឆ្នាំ2024

វេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានក្នុងការយកចិត្តទុកដាក់ខ្ពស់ និងទាន់ពេលវេលាដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ជាពិសេសត្រូវធ្វើអនាម័យជាប្រចាំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភនូវអង្ករចំនួន ០៣តោន មីចំនួន ០៤កេសធំ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី