វេលាម៉ោង ១០ព្រឹក ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋានក្នុងការយកចិត្តទុកដាក់ខ្ពស់ និងទាន់ពេលវេលាដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ជាពិសេសត្រូវធ្វើអនាម័យជាប្រចាំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភនូវអង្ករចំនួន ៥០០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕