ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានសហការជាមួយ លោកជំទាវឃួន គឹមនី សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ទីរជំនាញពាក់ព័ន្ធចូលរួមក្នុងវេទិកាពិគ្រោះយោបល់ អំពីតម្រូវការសេវាសង្គម និងអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ និងមនុស្សចាស់កម្ពុជា នៅសហគមន៍អភិវឌ្ឍន៍មានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វេទិកាដ៏មានសារសំខាន់នេះគឺ ពិតជាបានបង្ខិតសង្វាក់ទំនាក់ទំនង និងដំណោះស្រាយ សំណូមពរ បញ្ហាប្រឈម និងកង្វល់នានា ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេល និងកាន់តែមានប្រសិទ្ធភាពល្អជាបន្តបន្ទាប់។