រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ស្នោរ បានអញ្ជើញចុះពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភមី ចំនួន១២កេស ថវិកាមួយចំនួនផងដែរ៕