នាព្រឹកថ្ងៃព្រហស្សតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះសួរសុខទុក្ខ និងនាំអំណោយគ្រឿងឧបភោគ បរិភោគថវិកា ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កម្មវិធីមានចំនួនពីរគោលដៅ ៖ គោលដៅទី១ : បរិវេណផ្សារហង្ស ស៊ីផា ភូមិផ្សារថ្មី ឃុំ គំរូ ស្រុក ថ្មពួក មានប្រជាពលរដ្ឋ ចំនួន៥.០០០គ្រួសារ។ គោលដៅទី២ : បរិវេណខាងជើងរង្វង់មូលផ្លូវជាតិលេខ៥៨ ភូមិ ផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋ ចំនួន៥.០០០គ្រួសារ។