Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ជាមួយ​ក្រុម​ប្រឹក្សាសង្កាត់​បឹងធំ ខណ្ឌ​កំបូល រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 22 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ ខណ្ឌកំបូល រាជអានីភ្នំពេញ ដោយបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុក្ខដាក់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩។ បន្ថែមពីនោះឯកឧត្តមក៏បានបញ្ជាក់អំពីស្ថានភាពនៃជំនន់ទឹកភ្លៀងនៅប៉ែកខាងលិច រាជធានីភ្នំពេញ ដូចនេះ អាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណសម្បត្តិជាមុន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព និងរក្សាសន្តិសុខ សុវត្ថិភាពជូនគាត់។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភថវិកាចំនួនផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី