នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ក្រុមគ្រួសារ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុង លោក លីម តិចឆេង សមាជិកក្រុមប្រឹក្សាក្រុង កងកំលាំងទាំងបីរបស់ក្រុង(នគរបាល កងរាជអាវុធហត្ថ សឹករង) លោកស្រី សេង ស្រីល័ក្ខ និងលោក អារី ហ្វីន (ស្វារមី) លោក តាន់ សុផៃ និងភរិយា លោក អាមីន kpm ក្រុមយុវជន សសយក ខេត្ត ក្រុង បានរួមគ្នានាំយកអំណោយសម្ភារបរិភោគ និងថវិកាជូនដល់ប្រជាពលរដ្ឋរងនូវគ្រោះដោយទឹកជំនន់ ៣០គ្រួសារ នៅភូមិកន្តួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។