នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងាររវាងគណៈកម្មការនានាព្រឹទ្ធសភា ជាមួយនឹងក្រសួងធម្មការ និងសាសនា ដឹកនាំដោយឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីឈ្វេងយល់ពីការរីកចម្រើនថ្មីៗ បញ្ហាប្រឈម ទិសដៅការងារខាងមុខរបស់ក្រសួង នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា៕