Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​លោក​ចៅ​សង្កាត់ ក្រុម​ប្រឹក្សា​សង្កាត់ និង​មណ្ឌល​សុខ​ភាព​ប្រទះ​ឡាង ស្ថិត​នៅ​សង្កាត់ ប្រទះ​ឡាង ខណ្ឌ​កំបូល រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 16 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងមណ្ឌលសុខភាពប្រទះឡាង ស្ថិតនៅសង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានណែនាំអំពីការវិវត្តិថ្មីៗនៃជំងឺកូវិដ-១៩ និងវិធានការនានារបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានោះឯកឧត្តម បានពន្យល់ណែនាំ និងជំរុញបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអ្នកគ្រប់អាយុត្រូវទៅចុះឈ្មោះបោះឆ្នោតថ្មី។ គិតមកដល់ពេលនេះ ចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីក្នុងសង្កាត់បានចំនួនប្រមាណជា៧០%ហើយ។ ក្នុងពេលនោះបានឧបត្ថម្ភថវិកា ចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី