Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន សមាជិក​គណៈ​កម្មការ​ទី៧ ព្រឹ្ធសភា និងលោកជំទាវ ព្រមទាំងកូនចៅ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នង​ពិធី​បុណ្យ​កឋិនទាន​សាមគ្គី​នៅ​វត្ត​ព្រៃផ្តៅ ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង​ដើម្បី​ប្រមូល​បច្ច័យ​យក​ទៅ​កសាង​សាលា​បឋមសិក្សា​ក្របី​រៀល​ដែល​កំពុង​បន្ត​សាង​សង់​សព្វ​ថ្ងៃ​នេះ

   ថ្ងៃទី 13 ខែតុសា ឆ្នាំ2024

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមជាអធិបតីក្នងពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តព្រៃផ្តៅ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងដើម្បីប្រមូលបច្ច័យយកទៅកសាលាបឋមសិក្សាក្របីរៀលដែលកំពុងបន្តសាងសង់សព្វថ្ងៃនេះ។ ក្នុងឱកាសនោះឯកឧត្តម បានចូលបច្ច័យដែលប្រមូលបានពីសប្បុរសជន និងថវិកាផ្ទាល់ក្នុងក្រុមគ្រួសារសរុបចំនួន៧លាន៥សែនប្រាំបីមុឺនរៀល។
នៅថ្ងៃ ខែ ឆ្នាំ ដដែលបន្ទាប់ចេញពីវត្ងព្រៃផ្តៅមក ឯកឧត្តម និងលោកជំទាវព្រមទាំងកូនចៅ បានបន្តទៅចូលរួមបុណ្យឋិនទានៅវត្តចន្លោង ស្ថិតនៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាបនិងបានចូលបច្ច័យចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី