ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ ព្រទាំងកូន ចៅ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ បានចូលរួមជាមួយព្រះចៅអធិការ ពុទ្ធសប្បុរសជន ឧបាសក ឧបាសិកាមកពីគ្រប់ទិសទីដង្ហែរអង្គកថិនទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពូនភ្នំ ខណ្ឌពោធិសែន ជ័យរាជធានីភ្នំពេញ ដោយទឹកចិត្តសទ្ធាស្មោះសរជ្រះថ្លារីករាយក្រៃលែងសរុបបច្ច័យកសាងបាន១២៣លានរៀល ក្នុងវិស័យពុទ្ធចក្រ។ សូមបួងសួងទសបារមីទេវតាទិសទាំងប្រាំបីបន្តប្រ ទានពរ ជូនប្រជាជននិងមាតុភូមិកម្ពុជា សូមសុខសន្តិភាពដ៏សុខដុមរមនាពេញផ្ទៃប្រទេសនេះ បន្តស្ថិតស្ថេរគង់វង្សជាអចិន្ត្រៃយ៍តរហូតទៅ។