នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានចូលរួមជាអធិបតីជាមួយឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក នៅសំ តារារិទ្ធ ពីអភិបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកជាអភិបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមច្បាប់កំណត់អណត្តិរបស់រាជរដ្ឋាភិបាល និងប្រកាសលោកស្រី ឈឿន សាមួត ជាអភិបាលរងស្រុកបន្ទាយអំពិល នេះផងដែរ ស្ថិតនៅសាលាស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។