Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុ​ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​អញ្ជើញ​ចូល​រួម​ប្រជុំ​ជាមួយ​ប្រធាន​ភូមិ​ទាំង​១៣ និង​ក្រុម​ប្រឹក្សា​សង្កាត់​ទឹក​ល្អក់​ទី២ ខណ្ឌ​ទួល​គោក រាជ​ធានីភ្នំពេញ

   ថ្ងៃទី 6 ខែតុសា ឆ្នាំ2024

ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលា
ម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងមមាញឹកក្នុងការចុះតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋពិនិត្យបច្ចប្បន្នភាពផ្ទៀងផ្ទាត់បញ្ជីអ្នកចុះឈ្មោះបោះឆ្នោតស្របតាមការណែនាំរបស់គជប ក៏ដូចជាការខិតខំចុះស្រាវជ្រាវសម្ភាសជ្រើសរកបងប្អូនប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ដើម្បីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជំហ៊ានបន្ត ។
ដោយក្តីគោរពស្រឡាញ់ពេញចិត្តក្នុងសកម្មភាពបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងទាន់ពេល។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី