នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធី សំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ មន្ត្រីភូមិ និងប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម គោស៊ុ សារឿត សមាជិករដ្ឋសភា និងលោកជំទាវ ខាំ ផល្លី ដោយមានការអញ្ជើញចូលរួម លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ស្ថិតនៅសាលាស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ។