ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំព្រឹទ្ធសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់អំពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងប្រមូលព័ត៌មានពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ព្រឹទ្ធសភា នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០៕