នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទីព្រឹក ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៤ ជាមួយពុទ្ឋបរិស័ទចំណុះជើងវត្ត ប្រស្រែ ស្ថិតនៅឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ។ នាឱកាសនោះ ឯកឧត្តម បានជម្រាបជូនលោកយាយ លោកតា និងពុទ្ធបរិស័ទសូមបន្តយកចិត្តទុកដាក់គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា។