Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​ចូល​រួម​កាន់​បិណ្ឌ​វេន​ទី១៥ ជាមួយ​ពុទ្ធ​បរិស័ទ្ធ​និង​ព្រះ​ចៅ​អធិការ​គង់​ចាំ​ព្រះ​វស្សា​នៅ​ពូន​ភ្នំ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ2025

ថ្ងៃព្រហស្បត៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមកាន់បិណ្ឌវេនទី១៥ ជាមួយពុទ្ធបរិស័ទ្ធនិងព្រះចៅអធិការគង់ចាំព្រះវស្សានៅពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមបួងសួងឧទ្ទិសគោរពវិញ្ញាក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែមសឿន ជា ស៊ីម និងបុព្វបុរសជាកម្មាភិបាលយុទ្ធជនទាំងអស់ដែលបានធ្វើពលីកម្មគ្រប់យ៉ាងជូនប្រជាជន និងជាតិមាតុភូមិ ឱ្យបានរួចចាកផុតពីរបបប្រល័យពូជសាសន័ប៉ុលពតសូមបានទៅដល់ទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី