Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន សមាជិក​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​អញ្ជើញ​ចូល​រួម​ពីធី​កាន់​បិណ្ឌ​វេន​ទី​១២ ក្នុង​វត្ត​ជ័យ​ទឹក​ជុំ ហៅ​វត្ត​អន្លង់​វែង ស្ថិត​នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ

   ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2024

នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆនសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចូលរួមជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលអភិបាលខេត្ត ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា លឹម ហេង ឯកឧត្តម ឧត្តមសេនីយ៍ ចាន់ លំផាត និងលោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ ចូលរួមពីធីកាន់បិណ្ឌវេនទី១២ ក្នុងវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីឧទ្ទិសកសលជូនដល់បុព្វការីជន បងប្អូន កូនចៅ ដែលបានចែកឋានទៅ ពិសេសដល់អ្នកដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងសូមឱ្យអស់លោកទាំងនោះ បានទៅកើតនៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ ឯកឧត្តម បានបន្តចូលរួមពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០០គ្រួសារ ដែលរៀបចំដោយព្រះ អនុគណ ក្រុងសៀមរាប ខេត្តសៀមរាប និងសប្បុរសជនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី