Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន សមាជិក​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​រៀប​ចំ​ចង្ហាន់ ទេយ្យវត្ថុ និង​បច្ច័យ​មួយ​ចំនួន​ប្រគេន​​ព្រះ​សង្ឃ​គង់​នៅ​វត្តសប្បូរិសារាម ស្ថិត​នៅ​ក្នុង​ឃុំ​ពាក់​ស្នែង ស្រុកអង្គរធំ ខេត្ត​សៀមរាប

   ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2024

នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃវេនទី១១ ក្នុងការប្រារព្វពិធីបុណ្យភ្ជុំបិណ្យតាមប្រពៃណីព្រះពុទ្ធសសនា ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបងប្អូនកូនចៅ បានរៀបចំចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង្គនៅវត្តសប្បូរិសារាម ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនបងប្អូនកូនចៅដែលបានចែកឋានទៅ ពិសេសដល់អ្នកដែលបានស្លាប់ដោយអយុត្តិធម៌ក្នុងរបបប៉ុល ពត សូមបានទៅកើតនៅឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ក្នុងឱកាសនោះឯកឧត្តម ក៏បានជំរាបជូនដល់លោកតាលោកយាយ និងបងប្អូន សូម ជួយណែនាំដល់កូនចៅកុំប្រព្រឹត្តគ្រឿងញៀន គោរពច្បាប់ចរាចរ និងបន្តអនុវត្តជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្តាត់ការរាត្បាតជំងឺកូវីដ-១៩។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី