Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុ​ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​ចូល​រួម​កាន់​បិណ្ឌវេន​ទី១០ ជាមួយ​ពុទ្ធ​បរិស័ទ្ធ​គណ​កម្មការ វត្តឧទ័យសាគរ ឃុំ​ទឹកឃ្លាំង​ ស្រុកល្វាឯម ខេត្តកណ្តាល

   ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2025

ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង៩:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ បានចូលរួមកាន់បិណ្ឌវេនទី១០ ជាមួយពុទ្ធបរិស័ទ្ធគណកម្មការ វត្តឧទ័យសាគរ ឃុំទឹកឃ្លាំងស្រុកល្វាឯម ខែត្រកណ្តាល ស្របតាមគន្លងព្រះសាសនាព្រះពុទ្ធបរមគ្រូនិងបានចូលរួមបច្ច័យក្នុងការជួសជុលព្រះវិហ៊ារ ចែកទានជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ព្រមទាំងបានផ្សព្វផ្សាយរំលឹកជម្រាបអំពីដំណឹងល្អ ដែលរាជរដ្ឋាភិបាលបានខិតខំតាមគ្រប់មធ្យោបាយប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩បាជាសះស្បើយ១០០%ជាលើកទី២ ទៀតហើយ ប៉ុន្តែក៏សូមសំណូមពរឲ្យបងប្អូនត្រូវតែបន្តព្យាយាម រួមសហការជាមួយអជ្ញាធរដែនដី ក្នុងការអនុវត្តន៍ឲ្យកាន់តែម៉ឺងម៉ាត់សេចក្តីណែនាំរបស់អន្តរក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី