នៅថ្ងៃទី៤និងទី៥ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃវេនទី៣ ក្នុងពិធីកាន់បិណ្ឌ ប្រពៃណីព្រះពុទ្ធសាសនាជាតិខ្មែរយើង ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងបងប្អូនកូនចៅបានទៅកាន់បិណ្ឌនៅវត្តព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀរាប ជាមួយលោកតាលោកយាយ បងប្អូនក្នុងភូមិចំណុះជើងវត្ត ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនដែលចែកឋានទៅ និងសូមឱ្យអស់លោកព្រមទាំងកូនចៅទាំងនោះបានរួចរំដោះទុក្ខបើមានកម្មពៀរវេរារ និងរំលឹកដល់គុណបងប្អូនអ្នកស្នេហាជាតិទាំងអស់ដែលបានពលីសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដីប្រទេសកម្ពុជាយើងបានគង់វង្សមកដល់សព្វថ្ងៃនេះផងដែរ។