ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០ ជាថ្ងៃវេនទី៤ ក្នុងពិធីកាន់បិណ្ឌដែលជាប្រពៃណី បុណ្យព្រះពុទ្ធសាសនាជាតិខ្មែរយើង ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ មានការចូលរួមពី ឯកឧត្តម ប៊ូ សាខន ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯឧត្តម លួន អាន សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក វណ្ណ កុសល ប្រធានក្រុមប្រឹក្សាស្រុក ត្រពាំងប្រាសាទ និងមន្រ្តីស្រុកមួយចំនួនរបស់ខេត្តឧត្តរមានជ័យ រួមជាមួយលោកតា លោកយាយ បង ប្អូន ជើងវត្ត ដោយបាននាំយកនូវទ័យ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ នៅវត្តសុខារាមប្រាសាទមានជ័យ ហៅវត្តស្រែល្អ ស្ថិតនៅឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន និងដល់អស់លោកអ្នកស្នេហាជាតិដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដើម្បីបានទៅកើតនៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។