ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី ឯកឧត្តម អភិបាលរងរាជធានី មន្ត្រីរាជការ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីកាន់បិណ្ឌវេនទី៤ ជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្តកំសាន ប្រកបដោយទឹកចិត្តជ្រះថ្លាសប្បាយរីករាយ ក្នុងជំនឿតាមប្រពៃណីព្រះពុទ្ធសាសនា។ យើងក៏នៅសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋមួយចំនួនបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ការខ្លួនទប់ស្កាត់ប្រឆាំងមេរោគកូវីដ-១៩ ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងធម្មការ បានយ៉ាងល្អ។ សូមលើកទឹកចិត្តបង្កើនវិធានការរស់រវើកប្រឆាំងបន្តទៀត ក្នុងស្ថានភាពដែលមេរោគកូវីដ-១៩នៅតែបន្តតាមយាយី។