Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ​ ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ និង​មន្រ្តី​ជំនាញ​មន្ទីរ​អប់រំ​យុវជន និងកីឡា រាជ​ធានី​ភ្នំពេញ ដើម្បី​ស្តាប់​របាយ​ការណ៍ អំពី​ការ​វិវត្ត​រីក​ចម្រើន​ថ្មីៗ

   ថ្ងៃទី 4 ខែកញ្ញា ឆ្នាំ2025

នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ អំពីការវិវត្តរីកចម្រើនថ្មីៗ បញ្ហាប្រឈម និងវិធានការនានា។ នាឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាន៍មួយចំនួនពិសេសត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការចូលរួមទប់ស្តាត់ការរាត្បាតជំងឺកូវីដ-១៩ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី