ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានចូលរួមប្រជុំក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃទី 2 ខែកញ្ញា ឆ្នាំ2024
ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមប្រជុំក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យវាយតម្លៃកោតសរសើរលើការខិតខំបំរើការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខែសីហានិងកំណត់ទិសដៅបន្តសម្រាប់ខែកញ្ញាដោយត្រូវផ្តល់អាទិភាពលើការងារ
១- បន្តធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រពិតប្រាកដស្របតាមការណែនាំរបស់ក្រសួងផែនការ ។
២- ផ្សព្វផ្សាយនិងចាត់ចែងបន្ទាន់តាមគ្រប់មធ្យោបាយសម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ
២០២០ឲ្យបានត្រឹមត្រូវតាមកាលវិភាគរបស់ គជប ។
៣-បន្តផ្សព្វផ្សាយនិងត្រៀមលក្ខណៈដោយម៉ត់ចត់ ប្រុងប្រយ័ត្នបំផុត ក្នុងពិធីកាន់បិណ្ឌខាងមុខឲ្យបានព្រមគ្នានិងវិធាន ការណែនាំចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺរាតត្បាតកូវីដ-១៩ (របស់ក្រសួងសុខាភិបាលនិងក្រសួងធម្មការ)។