ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ប្រទះឡាង ស្ថិតនៅសាលាសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋបន្តធ្វើ អនាម័យជាប្រចាំ ដោយអនុវត្តន៍គម្លាតសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្តិភាព ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។