ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បន្តគោរព និងប្រតិបត្តិវប្បធម៍ នៃក្តីអាណិតស្រឡាញ់ និងលទ្ធភាពក្នុងសិល្បៈនៃការចែករំលែក ដោយផ្តើមពីអ្នកដែលនៅជិតក្បែរយើង ថ្ងៃនេះ ចៅៗ ជាកូនរបស់ក្រុមសន្តិសុខ និងអនាម័យ ចំនួន៨នាក់ បន្ថែមទៀតត្រូវបន្តទទួលកូនកង់ម្នាក់១គ្រឿង និងបានផ្តាំផ្ញើត្រូវខិតខំបន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដោយត្រូវគោរពឲ្យបានម៉ត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋអំណាចមូលដ្ឋានកុំធ្វេសប្រហែសភ្លេចខ្លួនឲ្យសោះ។