Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន សមាជិក​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​​អញ្ជើញ​ជួប​សំណេះ​សំណាល ជាមួយ​អុំៗ បងៗ ជា​និវត្សន៍​ជន​ដែល​អតីត​គ្រូ​បង្រៀន​អធិការ​រង​ស្រុក និង​ជា​មេឃុំ ចំនួន​២០​នាក់0

   ថ្ងៃទី 16 ខែសីហា ឆ្នាំ2024

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តម យឹម ធិន ទីប្រក្សារាជរដ្ឋាភាបាល និងលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល លោកអភិបាលរងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានជួបសំណេះសំណាល ជាមួយអុំៗ បងៗ ជានិវត្សន៍ជនដែលអតីតគ្រូបង្រៀនអធិការរងស្រុក និងជាមេឃុំ ចំនួន២០នាក់។ ដោយឯកឧត្តមបានផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចទាំង៣
-លើកសើសើរអំពីគំរូវិរៈភាពរបស់អុំ បង ដែលបានតស៊ូលំបាកការពាររក្សាសុខសន្តិភាព បានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ
-សូមឱ្យជួយបន្តណែនាំបងប្អូនកូនចៅឱ្យជឿរ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាតេជោ ជាប្រមុខដឹកនាំ
-បន្តអប់រំកូនចៅឱ្យឆ្ងាយពីគ្រឿងញៀន កុំជក់បារី គោរពច្បាប់ចរាចរណ៍ ពិសេសពេលត្រូវប្រុងប្រយ័ត្ន និងខិតខំរក្សាអនាម័យតាមការណែនំារបស់ក្រសួងសុខាភាបាល ព្រោះថាជំងឺកូវីដ-១៩ មកដល់ពេលនេះ ពុំទាន់មានថ្នាំការពារនៅឡើយ។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភ ទឹកអាល់កុលដបតូច សាប៊ូ ក្រម៉ា និងថវិកាក្នុងម្នាក់ៗចំនួន៨០.០០០រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី