នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីត្រួតពិនិត្យការងារត្រៀមចុះបំពេញបេសកកម្មទៅខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ និងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមរបស់ឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ និងឯកឧត្តមសមាជិកគណៈកម្មការ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។