Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តមឈើយ ចាន់ណា លេខាធិការ​គណៈ​កម្មការ​ទី៧ បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល និង​ចែក​អំណោយ​ដល់​ពុក​ម៉ែ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក ចំនួន​៥០​គ្រួសារ នៅឃុំ​សំបួរ ស្រុក​មង្គល​បូរី

   ថ្ងៃទី 12 ខែសីហា ឆ្នាំ2024

ព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ ឯកឧត្តម អុី ឡូង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តមឧត្ដមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជួបការលំបាក ចំនួន៥០គ្រួសារ នៅឃុំសំបួរ ស្រុកមង្គលបូរី អំណោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន ៖
– អង្ករ ចំនួន២០គីឡូក្រាម
– ទឹកត្រី ចំនួន០១យួរ
– ទឹកស៊ីអ៉ីវ ចំនួន០១យួរ
– ត្រីខ ចំនួន០១យួរ
– មី ចំនួន០១កេះ
– សាប៊ូ ចំនួន០៤ដុំ
– ក្រមា ០១ និងថវិកា ១០.០០០ រៀល និងប្រគេនបច្ច័យដល់វត្តសំបួរ ១.១០០.០០០រៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី