Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​អគារ​សិក្សា​មួយ​ខ្នង​០៤បន្ទប់

   ថ្ងៃទី 5 ខែសីហា ឆ្នាំ2024

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នង០៤បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសានាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្ថិតនៅសាលាបឋមសិក្សាទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖
-វិស័យអប់រំ យើងត្រូវចងចាំឱ្យច្បាស់ពីសារៈសំខាន់នៃការអប់រំ គឺជាកូនសោគន្លឹះ ជាជណ្តើរយន្តដើម្បីតម្កើងកិត្យានុភាព និងមោទនភាពជាតិ រួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិយើង។
-វត្តអារាម និងសាលារៀន គឺបានស្ថិតជាប់ជានិច្ចក្នុងបេះដូងរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់រូប និងរួមចំណែកបង្កើនសមិទ្ធិផលក្នុងបុព្វហេតុអប់រំ។
-ផលវិបាកនៃការរាតត្បាតជំងឺកូវី-១៩ នៅទូទាំងពិភពលោក មកដល់ពេលនេះ ពុំទាន់មានវ៉ាក់សាំងការពារ ឆ្លើយតបតាមសំណូមពរនៅឡើយទេ ប្រឈមនឹងវិបត្តិសុខាភិបាល យើងត្រូវមានវិធានការប្រុងប្រយ័ត្នជានិច្ច មិនត្រូវទ្វេសប្រហែសនោះទេ។ យើងត្រូវរៀបចំសម្របខ្លួនក្នុងជីវភាពរស់នៅធម្មតាឱ្យស្របនឹងស្ថានភាពថ្មីនេះ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី