Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​ចូល​រួម​ប្រជុំ​វិសាមញ្ញ​ជាមួយ​មេភូមិ​ទាំង១៣ និង​ក្រុម​ប្រឹក្សា​សង្កាត់​ទឹក​ល្អក់​ទី២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​វឌ្ឍន​ភាព​ការងារ​ខែ​កក្កដា និង​ទិស​ដៅ​បន្ត​សម្រាប់​ខែ​សីហា ឆ្នាំ២០២០

   ថ្ងៃទី 2 ខែសីហា ឆ្នាំ2024

ថ្ងៃពុធទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមប្រជុំវិសាមញ្ញជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែកក្កដា និងទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២០ ដោយបានកំណត់នូវអាទិភាពការងារបង្ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ គឺត្រូវបន្តរួមគ្នាថែរក្សាសុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃដោយប្រុងប្រយ័ត្នជានិច្ចរហូត ពិសេសក្នុងពេលឈប់សម្រាកសងបុណ្យចូលឆ្នាំត្រូវព្យាយាមកុំប្រមូលផ្តុំការជួបជុំគ្នាច្រើន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី