Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា ​លេខាធិការ​​គណៈ​​កម្មការ​​ទី៧ ព្រឹទ្ធសភា ​បាន​ចូល​រួម​ក្នុង​គណៈ​ប្រតិភូ​សភា​កម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​គណៈ​កម្មការ​ទី៧ រដ្ឋសភា ចូល​រួម​កិច្ច​ប្រជុំ​អន​ឡាញ

   ថ្ងៃទី 2 ខែសីហា ឆ្នាំ2024

នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) បានចូលរួមក្នុងគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា ចូលរួមកិច្ចប្រជុំអនឡាញ ស្តីពី ភាពជាដៃគូអន្តរសភាអាស៊ានលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមក្របខណ្ឌមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅសាលព្រះវិហារ នៃវិមានរដ្ឋសភា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១- ពិធីបើកកិច្ចប្រជុំ
២- កិច្ចពិភាក្សានៃកិច្ចប្រជុំដោយគណៈប្រតិភូចូលរួម (គណៈប្រតិភូនីមួយៗមានរយៈពេល០៦នាទី ក្នុងការធ្វើបទអន្តរាគមន៍)
៣- សុន្ទរកថារបស់តំណាងមកពីក្រសួងជំនាញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអង្គការអន្តជាតិពាក់ព័ន្ធ និង
៤- កិច្ចពិភាក្សា និងការអនុម័តរបាយការណ៍ និងសេចក្តីសម្រេចចុងក្រោយនៃកិច្ចប្រជុំ ដែលត្រូវដាក់ជូនមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី