នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី នៅសាលប្រជុំសាលាខណ្ឌដង្កោ ធានីភ្នំពេញ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញស្វែងយល់ ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិធានការនានា របស់ការិយលា័យច្រកចេញចូលតែមួយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាន៍មួយចំនួនដូចខាងក្រោម ៖ -ថ្នាក់ដឹកនាំមិនត្រូវមើលស្រាបញ្ហា ក្តាប់ និងស្រាយបញ្ហាដោយយកចិត្តទុកដាក់ អប់រំពន្យល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋាន -ថ្នាក់ដឹកនាំត្រូវតែចេះគិតគូពីសេដ្ឋកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល -ត្រូវចុះមូលដ្ឋានឱ្យជាប់ក្តាប់នូវសតិអារម្មណ៍ សុខភាព ជីវភាព និងខិតខំដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ -ត្រូវមានវិធានការប្រុងប្រយ័ត្នជានិច្ច មិនត្រូវទ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានបានទូលំទូលាយ ចំពោះម្ចាស់ភោជនីដ្ឋាន និងប្រជាពលរដ្ឋ ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងត្រូវចេះរៀនរស់នៅក្នុងសម័យជំងឺដូវីដ-១៩។ ឯកឧត្តម បានបន្តទៅពិនិត្យអគារសិក្សាមួយខ្នង៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕