ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ដើម្បីផ្តល់ប័ណ្ណសមធម៍ជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រក្នុងសង្កាត់ទាំង១០ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជុំទី២។ បន្ទាប់ពីបានចុះស្រាវជ្រាវសម្ភាសជាក់ស្តែងយ៉ាងម៉ត់ចត់តាមប្រព័ន្ធអេឡិចត្រូនិករួចមកគឺបានរកឃើញប្រជាពលរដ្ឋចំនួន២១១គ្រួសារ ដែលមានជីវភាពល្អប្រសើរហើយក៏បានឯកភាពដកសិទ្ធចេញពីគ្រួសារក្រីក្រជាលទ្ធផលចុងក្រោយចំនួនគ្រួសារសរុប ដែលត្រវទទួលការឧបត្ថម្ភ ចំនួន៦៩៩គ្រួសារ។