នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ មានរបៀបវារៈ ៖ ១-ពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារបន្ត ខែសីហា ឆ្នាំ២០២០ ២-សកម្មភាពការងារនៅចន្លោះសម័យប្រជុំលើទី៥ និងលើកទី៦ នៃព្រឹទ្ធសភា គ្រោងចុះបំពេញសកម្មដើម្បីឈ្វេងយល់ពីការវិវត្តរីកចំរើនថ្មី បញ្ហាប្រឈម និងវិធានការនានា នៅខេត្តកំពង់ចាម ព្រមទាំងជួបសវនការជាមួយក្រសួងធម្មការ និងសាសនា ៣-បញ្ហាផ្សេងៗ។