នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជួបជាមួយឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីការវិវត្តរីកចម្រើនថ្មីៗ បញ្ហាប្រឈម និងវិធានការនានារបស់មន្ទីរ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាន៍ណែនាំមួយចំនួនផងដែរ។