នាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០:០០ នាទីយប់ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការអប់រំទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃសភានិយាយភាសាបារាំង(APF) រួមទាំងគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ ស្តីពី ផលប៉ះពាល់ការអប់រំ និងវប្បធម៌ នៃការរីករាលត្បាលជំងឺកូវីដ-១៩ (Covid-19) តាមប្រព័ន្ធវីដេអូ (Video Conference) នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា។
កិច្ចប្រជុំផ្ដោតលើប្រធានបទស្ដីពី “ផលប៉ះពាល់ក្នុងវិស័យអប់រំក្នុងអំឡុងពេលវិបត្តិសុខាភិបាល និងផលប៉ះពាល់នៃរោគរាតត្បាត Covid-19 លើវិស័យវប្បធម៌” ក្រោមអធិបតីភាព ឯកឧត្តម Christian Levrat ប្រធានគណ:កម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃAPF ដែលមានការចូលរួមពីប្រទេសជាសមាជិកជាង៣០៕