នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែ កក្កដា ឆ្នាំ ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បាននាំយកទានព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំវត្តសន្សុំកុសល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នាឱកាសនោះដែរ ឯកឧត្តម បានផ្តាំផ្ញើ និងពន្យល់ជូនបងប្អូនអំពីវិធានការការពាររបស់ក្រសួងសុខាភិបាលឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ព្រោះជំងឺនេះកំពុងរីករាលដាលនៅលើពិភពលោក ។