នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៤ រួមជាមួយឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោក យឹម សំណាង អភិបាល និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តទាំង៦ ក្នុងឃុំទាំងពីរ គឺឃុំ ណាំតៅ និងឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំយកនូវទានព្រះវស្សា ស្លាដក ទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា។