ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែវ សេងឡាយ មេបញ្ជាការកងរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ លោក ប៊ូន លាងផេង អភិបាលរងស្រុកព្រះនេត្រព្រះ លោក ភុក ទិច ប្រធានការិយាល័យអប់រំស្រុក លោក សាប់ សឿង ប្រធានស្ថានីយ៍តេលាខេត្តបន្ទាយមានជ័យ និងសប្បុរសជន បានអញ្ជើញនាំយកទានព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណគីរីភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះឯកឧត្តម បានប្រគេន អង្ករ ១០០គីឡូក្រាម មី២កេស ភេសជ្ជៈ ៨កេស ទឹកត្រីទឹកស៊ីអ៉ីវ ៦យួរ ស្ករ ប៊ីចេង ម៉ៅស៊ុបខ្នរ អំបិល ប្រេងឆា បច្ច័យ ៨៥០,០០០រៀល និងបានប្រគេនបច្ច័យកសាងព្រះវិហារ ចំនួន១ពាន់ដុល្លារផងដែរ។