រសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមប្រជុំប្រចាំខែមិថុនា និងកំណត់ទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២០ ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកមេភូមិទាំង១៣ក្នុងនោះការងារជាអាទិភាព គឺយើងត្រូវរួមគ្នាសរុបលទ្ធផលសម្ភាសបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាលំបាកខ្វះខាត ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីផ្ញើជូនក្រសួងផែនការ បន្តចាត់ចែងបានទាន់តាមពេលវេលាដែលរាជរដ្ឋាភិបាលបានកំណត់។