នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងគ្រួសារ បានយកទៀនវស្សា បរិក្ខាបច្ច័យ៤ និងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃ គង់នៅវត្តព្រៃដង្ហើម ស្ថិតក្នុងឃុំកែវព័ណ៌ ស្រុកពួក ខេត្តសៀមរាប ទុកសម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងរយៈពេលចូលវស្សា ឆ្នាំ២០២០នេះ និងចូលរួមជួយកសាងសាលាឆាន់ដែលកំពុងដំណើរការសាងសង់រៀងរាល់ថ្ងៃនេះ។