Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ដ្ឋាន​សាង​សង់​អាគារ​សិក្សា​មួយ​កន្លែង​នៅ​ខេត្ត​សៀមរាប

   ថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024

នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់អាគារសិក្សាមួយកន្លែង មួយខ្នងទំហំបណ្តោយ៤៥,២ម៉ែត្រ និងទទឹង៩,២ម៉ែត្រ មាន១០បន្ទប់ ពីរជាន់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាក្របីរៀលសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងដំណើរការសាងសង់បានប្រមាណ៣០% និងកំពុងខ្វះខាតថវិកា និងសូមអំពាវនាវដល់សប្បុរសជន សូមជួយបរិច្ចាកសម្ភារៈ ថវិកា ដើម្បីបន្តដំណើរការសាងសង់សំណង់នេះឱ្យបានរួចឆាប់ៗ ជូនដល់សិស្សានុសិស្ស ដែលជាកូនចៅកំពុងខ្វះអគារសិក្សា បានដំណើរការរៀនសូត្រតទៅ។ ក្នងពេលនោះ ឯកឧត្តមក៏បានជួបពិភក្សាជាមួយព្រះសង្ឃ និងគណកម្មការសាងសង់ ដើម្បីរកការអំពាវនាវឱ្យសប្បុរសជនជួយតាមសទ្ធា និងបាជួយថវិកាផ្ទាល់ខ្លួនមួយចំនួន ចូលរួមក្នុងការសាងសង់អាគារនេះផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី