នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណោះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានផ្តាំផ្ញើឱ្យបន្តការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្តិភាព ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ នាឱកសានោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។