នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីដាំដើមស្លាកន្ទុយយកំប្រុក និងដើមផ្កាចម្រុះ នៅត្រង់រថក្រោះថ្មី នៃរមណីយដ្ឋានភ្នំព្រះនេត្រព្រះ ស្ថិតនៅភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីអបអរថ្ងៃចម្រើនព្រះជន្មព្រះវររាជមាតាជាតិខ្មែរនរោត្តម មុនីនាថសីហនុ និងឧទ្ទិសដល់រុក្ខទិវា ក៏ដូចជាជំរុញលើកកម្ពស់តំបន់ទេសចរណ័ធម្មជាតិ និងកែច្នៃ។ ពិធីនេះអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការកងរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។