នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ បន្តណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល សារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ នាឱកាសនោះ ឯកឧត្តមប្រធាន បានឧបត្ថម្ភនូវសំភារៈមួយចំនួនផងដែរ៕